បេសកកម្ម

ដោយសារតែការផ្លាស់ប្ដូរអាកាសធាតុ​ និងការបំពុលបរិយាកាស ស្បែកអាចនឹងងាយរងប្រតិកម្ម រលាក និងរមាស់ដោយសារតែភាពស្ងួតនៃស្បែក។ ដូចនេះយើងត្រូវការថែរក្សាស្បែកដែលមិនបណ្ដាលអោយមានប្រតិកម្ម ដែលជាដំណោះស្រាយដែលមិនមានសារធាតុគីមី ដើម្បីថែរក្សាស្បែកដែលងាយរងប្រតិកម្ម។

ស្បែកដែលមានសុខភាពល្អត្រូវការការថែរក្សាដោយយកចិត្តទុកដាក់ មិនមែនត្រឹមតែថែរក្សានៅពេលដែលមានបញ្ហាស្បែកនោះទេ។ នេះហើយជាមូលហេតុដែល derma365 ផ្ដល់ជូននូវដំណោះស្រាយប្រចាំថ្ងៃសម្រាប់ស្បែកដែលងាយរងប្រតិកម្មរបស់អ្នក និងគ្រួសាររបស់អ្នក។ derma365 ផ្ដល់ជូនអ្នកនូវភាពងាយស្រួល និងការផ្ដល់សំណើមប្រចាំថ្ងៃ ការពារអ្នកពីបរិយាកាសអាក្រក់ខាងក្រៅ និងធ្វើអោយស្បែករបស់អ្នកមានភាពធូរស្រាល។​

គោលការណ៍

រូបមន្ដដែលស្រាលស្រទន់ និងមិនមានសារធាតុគ្រោះថ្នាក់

  • ការពារពីប្រតិកម្ម
  • មានតុល្យភាព pH
  • គ្មានសារធាតុដែលបង្ករអោយកើតមុន៖ មិនបង្ករអោយកកស្ទះរន្ធញើស
  • គ្មានសារធាតុសាប៊ូ ពណ៌ ទឹកអប់ MIT ផារ៉ាបេន ឡាណូលីន សារធាតុផ្សំពីសត្វ ប្រេងរ៉ែ SLS SLES

*សម្រាប់គ្រប់ប្រភេទស្បែក រួមទាំងផលិតផលលាងសម្ងាតស្បែកដែលងាយរងប្រតិកម្ម និងស្បែកស្ងួត និងលេដែលមានភាពស្រទន់

បានធ្វើតេស្ត និងទទួលស្គាល់ដោយអ្នកជំនាញរោគសើរស្បែក

Dermatologist

ផលិតផលដែលមានប្រសិទ្ធិភាពកម្រិតខ្ពស់


រូបមន្តដែលបង្កើតឡើងដោយផ្ចិតផ្ចង់ ការរួមបញ្ចូលគ្នានូវអត្ថប្រយោជន៍ចំរុះរបស់យើងអាចជួយអោយស្បែកមានភាពធូរស្រាល និងការពារស្បែកដែលងាយរងប្រតិកម្មរបស់អ្នកពីបរិស្ថានអាក្រក់ខាងក្រៅ​ដើម្បីអោយអ្នកមានស្បែកដែលមានសុខភាពល្អ។

រូបមន្ដសម្រិតសម្រាំងពី Ceramide NP និង Colloidal Oatmeal ការផ្សំបញ្ចូលគ្នានេះជួយធ្វើអោយស្បែកធូរស្រាល កាត់បន្ថយការរមាស់ដោយសារស្បែកស្ងួត និងជួយបង្កើតរនាំងការពារស្បែកអោយមានសុខភាពល្អ។

80.4%

ទទួលស្គាល់ថាស្បែកមិនស្ងួត និងមានសំណើមសម្រាប់ស្បែកកើតត្រអកបន្ទាប់ពីប្រើប្រាស់ Gentle Cleanser*

86.5%

ទទួលស្គាល់ថា វាអាចជួយកាត់បន្ថយការឡើងក្រហម និងការរមាស់សម្រាប់ស្បែកកើតត្រអកដែលកើតឡើងពីស្បែកស្ងួតបន្ទាប់ពីប្រើប្រាស់ Gentle Lotion*

86.5%

ទទួលស្គាល់ថាលេនេះផ្ដល់អារម្មណ៍ថាស្បែកមានសំណើមពេញ 24ម៉ោងបន្ទាប់ពីប្រើប្រាស់ Gentle Lotion លើស្បែកកើតត្រអក*

* មានការវាយតម្លៃពីអ្នកប្រើប្រាស់ជាង 50នាក់ ​ក្រោយពីប្រើប្រាស់បាន 3សប្ដាហ៍។ ការសិក្សាដែលបានធ្វើឡើងដោយមន្ទីរពិសោធន៍ឯករាជ្យអន្តរជាតិនៅអាស៊ី។

មានសុវត្ថិភាព និងធានាពីមន្ទីរពិសោធន៍នៃប្រទេសអូស្ត្រាលី

អាកាសធាតុនៅប្រទេសអូស្ត្រាលីមានសភាពធ្ងន់ធ្ងរ និងមិនទៀងទាត់។ មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍របស់មន្ទីរពិសោធន៍ Baxter មានអ្នកជំនាញសើរស្បែកដ៏ល្អ និងបានបង្កើតនូវបច្ចេកវិទ្យាផ្នែកសើរស្បែកដែលពិសេសជាងគេ និងបានទទួលពានរង្វាន់ផងដែរ។ ជាមួយនឹងចំណេះដឹងកម្រិតខ្ពស់ និងការប្ដេជ្ញាចិត្តក្នុងការផ្ដល់នូវតម្រូវការចំបាច់ដល់ស្បែក មន្ទីរពិសោធន៍ Baxter ផ្ដល់នូវដំណោះស្រាយគ្រប់ប្រភេទដល់ស្បែកដែលងាយរងប្រតិកម្ម។ គ្រប់ផលិតផលទាំងអស់ត្រូវបានបង្កើតឡើងដោយអនុវត្តយ៉ាងម៉ឹងម៉ាត់តាមច្បាប់ និងបទដ្ឋានគុណភាព។​